បញ្ជាក់ៈ – កម្មវិធីនេះប្រើបានសម្រាប់តែ iDevice ដែលមាន Version ចាប់ពី 5.0 ទៅ 6.1.2 តែប៉ុណ្ណោះ ហើយកុំព្យូទ័ររបស់អ្នកត្រូវមានភ្ជាប់ប្រព័ន្ធ Internet ផងដែរ។
- សូមកុំភ្លេចធ្វើការ Backup រូបថតនឹងឯកសារលើឧបករណ៍ (iPhone, iPad, iPod) របស់អ្នកទុកជាមុនសិន មុននឹងចាប់ផ្តើម Restore ។
- សូមបិទរាល់កម្មវិធីលើកុំព្យូទ័ររបស់អ្នកទាំងអស់ ដែលមិនចាំបាច់ត្រូវការប្រើ។
1- របៀបទាញយកកម្មវិធី និង ដំឡើងកម្មវិធី
1-1. ជាដំបូង សូមទាញយកកម្មវិធី Semi Restore នឹងកម្មវិធី Net Framework 4.0 មករក្សាទុកលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកជាមុនសិន។ ចុចទីនេះដើម្បីទាញយកកម្មវិធី Semi Restore នឹង Net Framework 4.0
1-2. បន្ទាប់មកសូមធ្វើការពន្លា File កម្មវិធី Semi Restore ដែលទើបនឹងទាញយកមក រួចចូលទៅដំឡើងកម្មវិធី Net Framework 4.0 លើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកជាមុនសិន។
2-របៀប Restore Framework ឡើងវិញ
2-1. សូមភ្ជាប់ទូរស័ព្ទ iPhone ឲ្យស្គាល់គ្នាជាមួយកុំព្យូទ័រ បន្ទាប់មកចូលទៅក្នុង Folder ឈ្មោះថា Semi-Restore រួចចុច Mouse ស្ដាំលើ icon ឈ្មោះ SemiRestore.exe រើសយកពាក្យ Run as administrator ដើម្បីដំណើរការកម្មវិធី Restore ។
2-2. បន្ទាប់វានឹងបង្ហាញផ្ទាំងកម្មវិធី Semi Restore ហើយសូមចុចលើ icon (semiRestore) នោះវានឹងដំណើរការ Restore នឹងឲ្យរងចាំបន្តិច ហើយឧបករណ៍របស់អ្នកនឹង reboot ពីរ បីដង នៅក្នុងដំណើរការទាំងមូល រហូតដល់វាធ្វើការបញ្ចប់កម្មវិធីនេះរួចរាល់ នោះលោកអ្នកនឹងទទួលបានកម្មវិធី (iPhone, iPad, iPod) ដ៏ថ្មីស្រឡាង នឹងភ្ជាប់មកជាមួយកម្មវិធី Cydia រួចជាស្រេចផងដែរ។