Tuesday 29 October 2013

វីធី Restore iPhone មិនឲ្យឡើង Version នឹងមាន Jailbreak មករួចជាស្រេច

តើលោកអ្នកនឹងត្រូវធ្វើដូចម៉្តេច? បើសិនជា Firmware ទូរស័ព្ទ iPhone ឬ iPad របស់អ្នកមានបញ្ហា ឬ បាត់ Cydia ហើយតម្រូវឲ្យលោកអ្នក Update Firmware ទៅជា Firmware ចុងក្រោយបង្អស់ដែលពុំអាចធ្វើការ jailbreak បាន។ ដូច្នេះឥឡូវនេះយើងខ្ញុំសូមណែដំណោះស្រាយថ្មីមួយ សម្រាប់ប្រិយមិត្ត នឹងអតិថិជន ដែលជួបនៅបញ្ហាទាំងអស់នេះ  ដើម្បីជាការកំណត់ជុសជុល Restore Firmware ឧបករណ៍ (iPhone, iPad, iPod) របស់អ្នកឲ្យថ្មីឡើងវិញ នឹងមានភ្ជាប់មកជាមួយកម្មវិធី Cydia មកជាសម្រេច ដោយមិនមានការកែប្រែឬ ឡើង Version Firmware ឧបករណ៍ (iPhone, iPad, iPod) របស់អ្នកអ្វីឡើយ។
បញ្ជាក់ៈ – កម្មវិធីនេះប្រើបានសម្រាប់តែ iDevice ដែលមាន Version ចាប់ពី 5.0 ទៅ 6.1.2 តែប៉ុណ្ណោះ ហើយកុំព្យូទ័ររបស់អ្នកត្រូវមានភ្ជាប់ប្រព័ន្ធ Internet ផងដែរ។
- សូមកុំភ្លេចធ្វើការ Backup រូបថតនឹងឯកសារលើឧបករណ៍ (iPhone, iPad, iPod) របស់អ្នកទុកជាមុនសិន មុននឹងចាប់ផ្តើម Restore ។
- សូមបិទរាល់កម្មវិធីលើកុំព្យូទ័ររបស់អ្នកទាំងអស់ ដែលមិនចាំបាច់ត្រូវការប្រើ។


1- របៀបទាញយកកម្មវិធី និង ដំឡើងកម្មវិធី

1-1. ជាដំបូង សូមទាញយកកម្មវិធី Semi Restore នឹងកម្មវិធី Net Framework 4.0 មករក្សាទុកលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកជាមុនសិន។ ចុចទីនេះដើម្បីទាញយកកម្មវិធី   Semi Restore នឹង Net Framework 4.0
1-2. បន្ទាប់មកសូមធ្វើការពន្លា File កម្មវិធី Semi Restore ដែលទើបនឹងទាញយកមក រួចចូលទៅដំឡើងកម្មវិធី Net Framework 4.0 លើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកជាមុនសិន។
2-របៀប Restore Framework ឡើងវិញ

2-1. សូមភ្ជាប់ទូរស័ព្ទ iPhone ឲ្យស្គាល់គ្នាជាមួយកុំព្យូទ័រ បន្ទាប់មកចូលទៅក្នុង Folder ឈ្មោះថា Semi-Restore រួចចុច​ Mouse ស្ដាំលើ icon ឈ្មោះ SemiRestore.exe រើសយកពាក្យ Run as administrator ដើម្បីដំណើរការកម្មវិធី Restore ។

2-2. បន្ទាប់វានឹងបង្ហាញផ្ទាំងកម្មវិធី Semi Restore ហើយសូមចុចលើ icon (semiRestore) នោះវា​នឹង​ដំណើរ​ការ Restore នឹងឲ្យ​រង​ចាំ​បន្តិច ហើយ​ឧបករណ៍​របស់​អ្នក​នឹង reboot ពីរ បី​ដង នៅ​ក្នុង​ដំណើរ​ការ​ទាំង​មូល រហូតដល់វាធ្វើការបញ្ចប់កម្មវិធីនេះរួចរាល់ នោះលោកអ្នកនឹងទទួលបានកម្មវិធី (iPhone, iPad, iPod) ដ៏ថ្មីស្រឡាង នឹងភ្ជាប់មកជាមួយកម្មវិធី Cydia រួចជាស្រេចផងដែរ។

រៀបរៀងដោយ
 ខ្ញុំបាទ ផុក សុភ័ណ្ឌ

សូមទទួលខុសត្រូវរាល់ការខូចខាតដោយខ្លួនឯង    សំណាងល្អណា.........,.. 


No comments:

Post a Comment